ភ្នំពេញ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៥និង០០នាទីភ្លឺ ពាក់ព័ន្ធករណីអំពើរហឹង្សារវាយយកម៉ូតូ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសដោយសារការ ប្រព្រឹត្តិអំពើរហឹង្សា ដោយប្រើជើងធាក់ប្តួលម៉ូតូនិងវាយជនរងគ្រោះយកម៉ូតូ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ត្រង់ចំណុចផ្លូវ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕






