ខេត្តកំពត ៖ ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៨:០០ នាទី នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី ១ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុកទាំង ៨ លោកមេបញ្ជាការ-មេបញ្ចាការរងវរៈការពារព្រំដែនគោកលេខ ៦០១ និងលោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ២២២ នាក់ ៕






