តាកែវ៖ មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយ បានកើតឡើងនៅវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិកំពុងពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ខណៈពេលប្រពន្ធកំពុងចៀននំ នៅចង្ក្រានបាយ ប្តីចិត្តតិរិច្ឆាន បានវាយដោយពូថៅ និងយកកាំបិតអារកប្រពន្ធ ស្លាប់យ៉ាងអាណោចអាធម្មបំផុត។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសជាប្តីមានឈ្មោះ បាល់ ភឿន អាយុ ៤៨ ឆ្នាំ រីឯជនរងគ្រោះ ជាប្រពន្ធឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បាននឹងកំពុងសួរចម្លើយជនល្មើស ពីដើមហេតុនៃការប្រព្រឹត្តិឃាតកម្មនេះ៕






