កំពត ៖ ដោយមើលឃើញពីទុក្ខលំបាកវេនានៃក្រុមគ្រួសារមួយទីទាល់ក្រ និងមានសមាជិកម្នាក់ស្លាប់ដោយពុំមានមឈូសដាក់តម្កល់សពផងនោះ នៅថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង១៥ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយជាមឈូសលើកទី ១៦២ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រី ដើម្បីចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ហុង ពួយ ភេទស្រី អាយុ ៥០ ឆ្នាំ នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង៣០ នាទី ដោយជំងឺមហារីកសុដន់។
អំណោយនេះមិនមែនជាលើកទីមួយនោះទេ ពោលគឺលោកស្នងការ បានផ្តល់ជូនគ្រួសារសពចំនួន១៦១ លើករួចមកហើយ ហើយនេះជាមឈូសលើកទី១៦២ ហើយ។ ក្រុមការងារបាននាំយកអំណោយ ផ្តល់ជូនបន្ថែមនូវអង្ករ០១បាវ ស្មើនឹង ៥០ គីឡូក្រាម ផងដែរ ដែលជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកស្រី ដើម្បីជាការចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។
ក្រុមការងារស្នងការខេត្តកំពត បានប្រាប់ថា លោកស្នងការ នឹងផ្តល់អំណោយជាមឈូសជាបន្តបន្ទាប់ទៀត ដល់គ្រួសារសពក្រីក្រ ដើម្បីបានតម្កល់សពធ្វើបុណ្យ ឱ្យបានសមរម្យតាមប្រពៃណីខ្មែររបស់យើង ហើយលោកនៅតែផ្តល់បែបនេះជាបន្តបន្ទាប់ទៀតផងដែរ៕






