ស្វាយរៀង៖ ដើម្បីចូលរួមយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរណ៍ស្នងការនគរបាលខេត្តស្វាយរៀងបានបញ្ចេញកម្លាំងទៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅវេលាម៉ោង៥,០០ ដល់៧,៣០នាទីព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩នេះបានចុះត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកកម្មករប្រមាណជាង២០០គ្រឿង។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាកម្លាំងនេចរាចរណ៍ក្រុង.ស្រុកទាំង ៨ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានត្រួតពិនិត្យលក្ខណ:បច្ចេកទេសរថយន្តដឹកកម្មករ និងការអនុវត្តកិច្ចសន្យាដាក់កៅអីអង្គុយសំរាប់កម្មករបានចំនួនគោលដៅ ២០ គោលដៅនិងពិនិត្យរថយន្តដឹកកម្មករសរុប ២១៩ /៥១៨ គ្រឿងក្នុងនោះមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ២១៩ គ្រឿង អ្នកបេីកបរមានបណ្ណបេីកបរត្រឹមត្រូវ គ្រប់គ្រាន់ ២១៧ នាក់( ប្រភេទប័ណ្ណខុសយានយន្ត និងប្រឡងយកប័ណ្ណហេីយតែមិនទាន់បាន ២ នាក់ ធ្វេីការអប់រំ។រថយន្តមិនទាន់ដាក់កៅអី ១ គ្រឿង(ធ្វេីការអប់រំ)ផងដែរ។
សូមបញ្ជាក់ថាលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់ចេញបទបញ្ជាដល់អធិការក្រុង ស្រុក កម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលទាំងអស់ ត្រូវចុះផ្សព្វផ្សាយណែនាំដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះចរាចរណ៍ដែលកើតឡើងជាយថាហេតុដែលរយះកាលកន្លងមកមានរថយន្តដឹកកម្មករបានជួបគ្រោះថ្នាក់ចរាចរណ៍មានអ្នកស្លាប់និងរបួសធ្ងន់ស្រាលជាច្រើននាក់នៅក្នុងខេត្តស្វាយរៀងផងដែរ៕