ខេត្តកំពត៖ដោយមានការខិតខំប្រឹងប្រែងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ
ស្នងការនគរបាលខេត្តកំពតរឿងយុត្តិធម៏មួយត្រូវបានរកឃើញជូនក្រុមគ្រួសារជនរងគ្រោះវិញនិងបានផ្តល់កិត្តិយសត្រឡប់ទៅដល់អ្នកដែលមិនបានប្រព្រឹត្តិប៉ុន្តែត្រូវទទួលរងនូវការចោទប្រកាន់ឥឡូវនេះរកយុត្តិធម៍ឃើញហើយ។
លោកឧត្តមសេនីយ៍ទោម៉ៅចន្ទ័មធុរិទ្ធស្នងការនគរបាលខេត្តកំពតបញ្ជាក់ថាក្រោយពីនគរបាលខេត្តបំបែកបានសំណុំរឿងបញ្ចប់ការស៊ើបអង្កេតលើករណីកាប់ប្រហារទៅលើក្រុមគ្រួសារមួយដែលជាស្ត្រីមេម៉ាយរួមនិងកូនស្រីទាំងពីរកាលពីយប់២០មីនា២០២០នៅភូមិតាឡង់ឃុំត្នោតចង់ស្រុងស្រុកបន្ទាយមាសខេត្តកំពតហើយបច្ចុប្បន្នសមត្ថកិច្ចបានបង្ក្រាបនិងឃាត់ខ្លួនជនដៃដល់បានហើយព្រមទាំងដកហូតទូរសព្ទ័ចំនួន០៣គ្រឿងរបស់ជនរងគ្រោះបានមកវិញផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថាយុត្តិធម៌និងកិត្តិយសត្រូវបានផ្តល់ដល់ប្អូនប្រុសម្នាក់ដែលរងការចោទប្រកាន់ក្រោយពេលកើតហេតុវិញហើយ និងសូមអោយពលរដ្ឋជឿទុកចិត្តនិងផ្តល់ពេលវេលាដល់សមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវតាមជំនាញ៕







