កំពត-ស្រុកបន្ទាយមាស ៖ នៅថ្ងៃអាទិត្យ ០៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ២១និង៤០ នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ស្ថិតនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ (ស្រី ០១ នាក់) និងដកហូតថ្នាំញៀនចំនួន ១៥ កញ្ចប់តូច ។
១.ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ
២.ឈ្មោះ គឹម សុីណាត ភេទស្រី អាយុ ៣២ ឆ្នាំ (អ្នកទាំងពីររស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស) ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕






