ខេត្តកំពត ៖ ថ្ងៃអង្គារ ០៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៨និង០០ នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកនាយការិយាល័យ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០១ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង ០៨ សរុបចំនួន ៥២ រូប ៕






