តាកែវ៖ទីតាំងវង់ល្បែងស៊ីសងអាប៉ោងដ៍ធំមួយកន្លែងស្ថិតនៅក្បែររបងវត្តកំពែង ក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្ដតាកែវសមត្ថកិច្ចមិនហ៊ានបង្ក្រាបដោយបើកលេងយ៉ាងអាណាធិបតេយ្យ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែទីតាំងនោះបានអោយដឹងថាទីតាំងវង់ល្បែងស៊ីសងអាប៉ោងដ៍ធំមួយកន្លែងបានបើលេងជាយួរណាស់មកហើយពួកគាត់មិនដែលឃើញអាជ្ញធរឫសមត្ថកិច្ចមូលដ្ឋានណាចុះបង្ក្រាបនោទេ។តែផ្ទុយទៅវិញកំពុងទទួលអ្នកញៀនល្បែងចូលលេងយ៉ាងច្រើនកុះករ។
ពលរដ្ឋដាក់ការសង្សយ័ថាទំនងជាលោកមេប៉ុស្ដិ៍និងលោកអធិការមានសំណែនពីម្ចាស់ទីតាំងហើយមើលទៅបានជាមិនហ៊ានបង្ក្រាបទីតាំងវង់ល្បែងស៊ីសងអាប៉ោងដ៍ធំមួយកន្លែងនេះដែលមូលដ្ឋានដែនដីលោកកាន់កាប់របស់ខ្លួន។
ហើយបើតាមប្រភពពីអ្នកចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់អាប៉ោង ក៏មិនតិចដែរ គឺចូលខ្ទង់ពាន់ឯណ្ណោះ។
កាលពីពេល កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងស៊ីសងអាប៉ោង ដែលនៅក្បែរ របងវត្ដកំពែង ស្ថិតក្នុងឃុំកំពែងស្រុកព្រៃកប្បាស ខេត្ដតាកែវ បាននឹងកំពុងបើកលេងរាល់ថ្ងៃ។
ពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្ត លោកស្នងការខេត្តមេត្តាចុះត្រួតពិនិត្យមើលមន្ដ្រីក្រោមឱវាទផងទានព្រោះថាល្បែងស៊ីសងកំពុងតែកើតយ៉ាងពេញបន្ទុកនៅក្នុងទឹកដីឃុំកំពែងស្រុកព្រៃកប្បាសក្បែររបងវត្តកំពែង។
ជុំវិញករណីនេះដែរសារព័ត៌មាន BPN News មិនអាចសុំការបំភ្លឺពីលោកឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានទេដោយទួរសព្ទ័មិនអាចទំនាក់ទំនងបាន។
ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចមានចំណាត់ការបែបណាទៅលើទីតាំងអាប៉ោងដ៏ធំមួយនេះ៕






