ស្វាយរៀង ៖ រសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
នៅវេលាម៉ោង ២១និង១០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ។
កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្លាកយីហោសូរ៉ានី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ៖
១.ឈ្មោះ កែវ រ័ត្នធី ភេទប្រុស អាយុ៣១ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ គឹម រ៉ាវី ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ស៊ន សុមន្ថា ភេទស្រី អាយុ២៨ ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិ ប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
៤.ឈ្មោះ រី សីហា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
វត្ថុតាងចាប់យករួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់
២.ទូសព្ទដៃចំនួន ០៥ គ្រឿង
៣.ម៉ូតូចំនួន ០២ គ្រឿង
៤.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕