ខេត្តកំពត ស្រុកបន្ទាយមាស ៖ ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៩និង០០ នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ស្ថិតនៅភូមិត្រពាំងក្តុល ឃុំត្រពាំសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
សមត្ថកច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់រួមមាន៖ ១.ឈ្មោះ យ៉ែម ហ៊ីម ភេទប្រុស អាយុ ៣៩ ឆ្នាំ
២.ឈ្មោះ ភិន ណារ៉ាន ភេទប្រុស អាយុ ៣០ ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។
៣.ឈ្មោះ ឆាន ណា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ ។
៤.ឈ្មោះ ជិន ជ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំព្រេច ស្រុកគិរីវង្ស ខេត្តតាកែវ ។
៥.ឈ្មោះ ហេង សុខវាសនា (ហៅ ហុង) ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន ១២ កញ្ចប់ (ធំ ០៣ កញ្ចប់) ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាម
នីតិវិធី ៕