បាត់ដំបង៖ នគរបាលស្រុកឯកភ្នំសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរថ្នាំញៀនខុសច្បាប់។
ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានកសលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវភ្លោះភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ។
ជនសង្ស័យឈ្មោះ ប្រាក់ ពន្លឺ ភេទប្រុស ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
សមត្ថកិច្ចដកហូតបានវត្ថុតាងពីជនសង្ស័យរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាកទឹកកក)ចំនួន៤ថង់ ទម្ងន់១៧០,៤៣ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ជញ្ជីងថ្លឹង១ និងថង់សម្រាប់ច្រកចែកចាយមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយារិល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្ត៕