ត្បូងឃ្មុំ៖ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទី ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា នៅក្នុងព្រៃចំការស្វាយចន្ទីចំណុច៨៣ ក្នុងភូមិសាស្ត្រទឹកដីភូមិវាលវង់ ឃុំរកាពប្រាំ មានគេលេងល្បែងប្រជល់មាន់ក្រោមការបញ្ចាដោយផ្ទាល់ពីលោកវរសេនីយ៍ឯកសួស ស៊ាងលីអធិការដ្ឋាននគរបាលស្រុកត្បួងឃ្មុំ លោកនាយប៉ុស្ដិ៍នគរបាលរកាពប្រាំក៍បានដឹកនាំកំលាំងចុះបង្ក្រាបដល់ទីកន្លែង ប្រជល់មាន់ខាងលើ តែពេលមកដល់អ្នកលេងបានរត់គេចខ្លួនបាត់អស់ នៅសល់តែសង្វៀន ។
បច្ចុប្បន្នសមត្ថកិច្ចបានរុះរើនិងដុតបំផ្លាញចោលនៅកន្លែង៕






