តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានលោកវរសេនីយ៍ឯកង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តតាកែវ
ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានដឹកនាំកំម្លាំងចុះបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលនៅវេលាម៉ោង១៤និង៤០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំនុចភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះឡោ ឧសភា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
វត្ថុតាងដកហូតបានរួមមាន÷ ម្ស៉ៅក្រាមថ្លាពណ៏ស ចំនួន១៤កញ្ចប់ (ធំ២តូច១២) ទំងន់១៣៦.១៨ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ ទូរសព្ទចំនួន០២គ្រឿង ដាវដែកចំនួន០១ និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ និងដកហូតបានវត្ថុតាងមួយចំនួន បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្ត ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕