ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ០៥កើត ខែអាសាឍ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៨:០០ នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី ០១ និងដាក់ចេញទិសដៅការងារសម្រាប់ឆមាសទី ០២ ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។
ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីស្នងការរង អស់លោកអនុការិយាល័យកណ្តាល លោក-លោកស្រីនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុកទាំង ០៨ លោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ ៦០១ សរុបចំនួន ១២៤ រូប ស្រីចំនួន ០៣ រូប ៕