ខេត្តកណ្តាល៖ ថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០២០
វេលាម៉ោង១៥ឥនិង ៣០នាទីចំនុច៖ផ្ទះឈ្មោះ ថោង ចាន់ថុលភេទស្រីភូមិពាមជំនីកឃុំ កំពង់លួងស្រុក ពញាឮ ខេត្តកណ្តាល
ឃាត់ខ្លួនបានអ្នកលេងចំនួន០៣ នាក់៖
១-ឈ្មោះ ថោង ចាន់ថុល ភេទស្រីអាយុ ៥៣ឆ្នាំជនជាតិ ខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិពាមជំនីកឃុំកំពង់លួង
ស្រុកពញាឮ ខេត្តកណ្តាល (ម្ចាស់ផ្ទះ)
២-ឈ្មោះ ហេង ដារ៉ា ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិពាមជំនីកឃុំ កំពង់លួងស្រុកពញាឮ ខេត្តកណ្តាល(ម្ទាស់ផ្ទះអ្នកកត់កន្ទុយលេខ)។
៣-ឈ្មោះ ដួង ម៉ាលីសភេទស្រី អាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិពាមជំនីក ឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្តាល(អ្នកអង្គុយលេងប៊ៀ) ។
មធ្យោបាយម៉ូតូចំនួន ០២គ្រឿង ១-ម៉ាក សង់C125 ពណ៍ខ្មៅស៊េរីឆ្នាំ ២០១៧ពាក់ផ្លាកលេខ ភ្នំពេញ1GC 8935២-ម៉ាក សង់ C125 ពណ៍ខ្មៅស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខកណ្តាល1AD 2075
វត្ថុតាងចាប់យក ៖
-បៀរចំនួន០៣ហ៊ូ
-កំរាលកន្សែងចំនួន ០១
ប្រាក់រៀលចំនួន ២២០០០រៀល
ក្រដាស់ឆ្នោតមួយចំនួន។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយើងថា៖នៅចំនុចកើតហេតុខាងលើមានមនុស្សកំពង់លេងល្បែងស៊ី
សងខុសច្បាប់(បៀរ) បន្ទាប់ពីទទួលបាន
ពត៍មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិ៍ធម៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងធ្វើការចុះបង្រ្កាបឃាត់ខ្លួនបានអ្នកលេងនិងម្ចាស់ផ្ទះសរុបចំនួន០៣នាក់ ព្រមទាំងដកហូត មធ្យោបាយម៉ូតូចំនួន ០២គ្រឿងឲរួមនិងវត្ថុតាងបៀរក្រដាស់កន្ទុយលេខមួយចំនួន (ជាមុខសញ្ញាមិនរៀងចាលធ្លាប់ធ្វើកិច្ចសន្យាអប់រំណែនាំចំនួន១លើកមកហើយ)បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮដើម្បីសាកសួនិងបន្តចាត់ការតាមនីតិវិធី។






