ខេត្ដឧត្តរមានជ័យ៖ ថ្ងៃអង្គារ៍ទី៧កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែសីហាឆ្នាំ២០២០ ស៊ីអ៉ីអូខ្មែរក្លឹបបានប្រារព្វកម្មវិធីសប្បុរសធម៌ នៅឃុំគោកខ្ពស់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជួនដល់កងទ័ពការពារព្រំដែន និង សិស្សានុសិស្សដែលខ្វះខាតនៅខេត្តឧត្តរមានជ័យ។
សម្រាប់ជួយសប្បុរសធម៌នៅខេត្តឧត្តរមានជ័យរួមមាន៖
ដោយមានកការចូលរួមសិស្សានុសិស្ស ចំនួន ២៣១នាក់
លោកគ្រូ អ្នកគ្រូ ចំនួន ១២ នាក់
គ្រួសារកងទ័ពការពារព្រំដែន ចំនួន ២៥ គ្រួសារ ។
លោក មៀច សំរួល និង លោក ដួង អក្ខរា តំណាង អោយក្រុមប្រឹក្សាភិបាល ស្ថាបនិក ស៊ីអ៉ីអូខ្មែរ បានថ្លែងអំណរគុណ ជូនដល់ ឯកឧត្តមឧត្តមសេនីយ៍ ហ៊ឹម សៀប មេបញ្ជាការរង សឹករង ប្រចាំការពារព្រំដែន ភ្នំដងរែកនៃខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ អោយឯកឧត្តម តន់ ញ្ញាណ មេបញ្ជាការ និង មានវត្តមាន កងទ័ព មេឃុំ និងលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស អោយ មានមនសិកា ស្នេហាជាតិ ជាទំពាំងស្នងឬស្សីជាតិខ្មែរ និង ការពារទឹកដីតាមព្រំដែន និង អរគុណសន្តិភាព ផងដែរ។
ជាពិសេសក្រុមស្ថាបនិក CEO Khmer Club ដែរបានខិតខំប្រឹងប្រែងជួយទាំងកំលាំងកាយនឹងកំលាំងចិត្ត នូវអាមិសទានជាច្រើនដូចជា ថវិការ សៀវភៅ, បិច,ខ្មៅដៃ, អង្ករ, ប្រហុក, ប្រហិតត្រី, ទឹកសុទ្ធ មី….។ល។.
សូមអោយសប្បុរសជនទាំងឡាយ ជួបតែសំណាងល្អ សម្រេចកិច្ចការ ជោគជ័យលើវិថីអាជីវកម្មទាំងអស់គ្នា នឹងបងប្អូនស្ថាបនិកទាំងអស់ សម្រេចភារកិច្ច នឹងជោគជ័យ គ្រប់ពេលវេលា។
បញ្ជាក់កម្មវិធី បញ្ចប់ដោយដំណើរការរលូន ប្រកបដោយ មិត្តភាព និងសាមគ្គីភាព ហើយមានការររៀបចំ អាហារសាមគ្គី និង បានចែកនូវប័ណ្ណ ថ្លែងអំណរគុណ ពីមេបញ្ជាការ សឹករង ដែលបានចុះហត្ថលេខា និង បោះត្រាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ តន់ ញ្ញាណ ប្រចាំខេត្ត ឧត្តរមានជ័យ។
ដោយក្តីស្រលាញ់ពី លោក មៀច សំរួល ហៅជឺរី តំណាង BOD ស្ថាបនិកស៊ីអ៉ីអូខ្មែរក្លឹប ID: 9999៕