ភ្នំពេញ៖នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៤និង៣០នាទី
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ត្រី តូច គឹមសុង ចេញល្បាតពួនស្ទាក់ បានបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាចាស់និងសកម្ម ម្នាក់ ឈ្មោះ ម៉ាន ពៅ ហៅស្វិត ត្រង់ចំណុចផ្លូវលំ ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោមការបញ្ជាដឹកនាំរបស់ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ
លោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍ឫស្សីកែវ បានដឹកនាំកម្លាំងចេញល្បាតពួនស្ទាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសក្នុងមូលដ្ឋាន ក្នុងការការពារ ថែរក្សា ទ្រព្យសម្បត្តិ និងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕