ខេត្ដសៀមរាប៖នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកស្រី លី អ៊ុំអេង បានប្រាប់មកអង្គភាពសារព័ត៌មានយេីងឲ្យថា ក្រោយពីលក់ដីគាត់ទទួលបានសែកគ្មានសាច់ប្រាក់(សែកស្អុយ)។
ដោយដីរបស់លោកស្រីបានលក់ទៅឲ្យឈ្មោះលុយ បញ្ញា លោកទូស សាភឿន នឹង លោកងិន វុធក្នុងអំឡុងឆ្នាំ២០១៩ ដោយក្នុងការពិបាកក្នុងការទូទាត់សាច់ប្រាក់លោកស្រីក៏បានយល់ព្រមឲ្យទូទាត់សាច់ប្រាក់ជាដំណាក់កាលៗតែភាពជាក់ស្ដែងនោះទទួលបានសុទ្ធតែសែកស្អុយ។
លោកស្រីបានបន្ដថាពេលនេះលោកស្រីបានដាក់ពាក្យបណ្ដឹងរួចហេីយ ហេីយក៏បានស្នេីរសុំបញ្ឈប់ការសាងសង់សំណង់ផ្សេងៗនៅលេីដីនេះផងដែរ។
ប៉ុន្ដែខាងតុលាការលេីកលែងការចោទប្រកាន់ទៀតបេីខាងអាជ្ញាធរ តុលាការជាម៉ែ ជាឪយេីងគាត់មិនដឹងទៅស្វែងរកអ្នកណាទៀតទេបេីកាន់សែកស្អុយទៅបណ្ដឹងទៅតុលាការហេីយលេីកចោលទាំងអស់នោះ។
លោកស្រីបានបន្ដទៀតថាលោកស្រីខឹងយ៉ាងខ្លាំងដែលបានចេញសែកស្អុយគ្មានសាច់ប្រាក់ក៏ដូរយកឯកសារដីថាមានសាច់ប្រាក់លុះពេលទៅដល់ធានាគារគេប្រាប់ថាទឹកប្រាក់រក្សាការពារគេថាយេីងគ្មានដីឲ្យគេដោយលោកស្រីមានឯកសារត្រឹមត្រូវមានលិខិតព្រមព្រៀងគ្នាត្រឹមត្រូវ ហេីយរហូតដល់ពេលនេះដីដែលលោកស្រីលក់នោះគឺបាននិងកំពុងបន្ដសាងសង់សំណង់ផ្សេងៗដដែលហេីយលក់ដីទៅឲ្យអ្នកអតិថជនបានយ៉ាងរលូនគឺក្រុមហ៊ុនក្រុមហ៊ុន បុរី អង្គរឡែនម៉ាក្ស ដែលមានទីតាំងស្ថិតនៅភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាបហេីយក្នុងនាមលោកស្រីជាម្ចាស់ដីក៏គេមិនឲ្យចូលដែរទាំងរដ្ឋបាលខេត្ដបានចេញលិខិតជម្រាបជូនលោកអភិបាលនៃគណ:អភិបាលស្រុកបន្ទាយស្រីចុះពិនិត្យនិងអនុវត្ដតាមនីតិវិធីនិងទប់ស្កាត់បញ្ឈប់ការសាងសង់សំណង់ផ្សេងៗនិងការលក់ដីធ្លី។
លោកស្រីដាក់ការសង្ស័យថាទំនងជាអាជ្ញាធរថ្នាក់ស្រុក ខេត្តត្រូវរ៉ូវគ្នាជាប្រព័ន្ធទេដឹងទេីបដំណេីរការបានរលូនយ៉ាងនេះដោយហាមឃាត់មិនបាន។
បេីយោងតាម រដ្ឋបាលខេត្ដសៀមរាប សូមជម្រាបជូនលោកអភិបាលនៃគណ:អភិបាលស្រុកបន្ទាយស្រី មានខ្លឹមសារដូចតទៅ៖កម្មវត្ថុ៖ករណីឈ្មោះលី អ៊ុំអេង លី សេងហួត លីដាលីងនិងលី សេងឆៃ រស់នៅភូមិចុងកៅស៊ួ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ស្នេីរសុំមេត្ដាជួយទប់ស្កាត់បញ្ឈប់ការសាងសង់សំណង់ផ្សេងៗនិងការលក់ដីធ្លីរបស់ក្រុមហ៊ុន បុរី អង្គរឡែនម៉ាក្ស ដែលមានទីតាំងស្ថិតនៅភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃចន្ទ័ ៦កេីត ខែពិសាខឆ្នាំជូត ទោស័ក ព.ស២៥៦៣ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០របស់ឈ្មោះលី អ៊ុំអេង .លី សេងហួត .លី ដាលីងនិងលី សេងឆៃ រស់នៅភូមិចុងកៅស៊ួ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
សេចក្ដីដូចបានចែងក្នុងកម្មវត្ថុនិងយោងខាងលេីសូមឿជម្រាបជួនលោកអភិបាលនៃគណ:អភិបាលស្រុកជ្រាបថា៖រដ្ឋបាលខេត្ដបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះលី អ៊ុំអេងលី .សេងហួត លី ដាលីង និងលី សេងឆៃ រស់នៅភូមិចុងកៅស៊ួ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាបស្នេីរសុំមេត្ដាជួយទប់ស្កាត់បញ្ឈប់ការសាងសង់សំណង់ផ្សេងៗនិងការលក់ដីធ្លីរបស់ក្រុមហ៊ុន បុរី អង្គរឡែនម៉ាក្ស ដែលមានទីតាំងស្ថិតនៅភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ពាក់ពន្ធ័នឹងករណីនេះរដ្ឋបាលខេត្ដ សូមបញ្ចូនឲ្យ លោកអភិបាលនៃគណ:អភិបាលស្រុកចុះពិនិត្យនិងអនុវត្ដតាមនីតិវិធីរួចរាយការណ៍លិទ្ធផលជួនរដ្ឋបាលខេត្ដ។
តែផ្ទុយទៅវិញលោកស្រីថា នៅតែបន្ដសាងសង់សំណង់ផ្សេងៗដដែលលក់ទិញដូរដោយស៊រី។
ជាចុងក្រោយលោកស្រីសូមសុំណូមពរដល់អតិថជនទាំងអស់ថាកុំទិញដីពីលោក លុយ បញ្ញា លោកទូស សាភឿន នឹងលោក ងិន វុធ ថាជាជនបោកប្រាស់ ពិសេសអាជ្ញាធរពាក់ពន្ធ័មេត្ដាជួយស្វែងរកចាប់ជនដែលចេញសែកស្អុយនេះមកផ្ដន្ទាទោសតាមច្បាប់ផង៕






