ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានការតវ៉ារបស់បុគ្គលិកក្រុមហ៊ុន E-Gets ចំនួនជាង៣០០នាក់ ដែលបានធ្វើការតវ៉ានៅផ្លូវ 60 ម៉ែត្រ ខណ្ឌមានជ័យ។
បញ្ហាដោយសារ ក្រុមហ៊ុនបញ្ចុះតម្លៃរសេវ៉ារបស់អ្នកដឹកជញ្ជូននៅសល់តែត្រឹម 0,8 ដូល្លារ បុគ្គលិកមិនយល់ព្រមទើបតវ៉ា។
នៅវេលាម៉ោង 8 និង 40 នាទី បុគ្គលិកក្រុមហ៊ុនដែលតវ៉ាទាំងអស់ បានអោយអ្នកតំណាងចំនួន10 នាក់/៣០០នាក់ មកធ្វើការដោះស្រាយនៅក្រុមហ៊ុនផ្ទាល់ ។
អាសយដ្ឋាន អាគារលេខ១ ជាន់ទី១៩ ផ្លូវលេខ360 ភូមិ8 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង
គោលបំណង ទាមទាររបស់បុគ្គលិក ៨ចំនុច៖
១. ប្រាក់ឈ្នួល សេវាដឹកជញ្ជូនក្នុង១ជើង តម្លៃ 1ដុល្លារ
២. ប្រាក់ទៀងទាត់ ២០$(ធ្វើការមិនអវត្តមាន)
៣. ប្រាក់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ 15ដុល្លារ ក្នុងមួយថ្ងៃ
៤. ប្រាក់សាំង 20ដុល្លារ ក្នុងមួយខែ
៥. ប្រាក់កាត់ទូរសព្ទ 10ដុល្លារ ក្នុងមួយខែ
៦. ថ្ងៃបុណ្យភ្ជុំបិណ្ឌ 15ដុល្លារក្នុងមួយថ្ងៃ
៧. ថ្ងៃបុណ្យអុំទូក 15ដុល្លារ
ក្នុងមួយថ្ងៃ
៨. ថ្ងៃបុណ្យធម្មតា 8ដុល្លារ
ក្នុងមួយថ្ងៃ
សូមបញ្ជាក់ថា ក្រោយពីមានការជួយសម្របសម្រួល ពីលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយអាជ្ញាធរខណ្ឌបឹងកេង ចុងក្រោយក្រុមហ៊ុន បានយល់ព្រមតាមការស្នេីរសុំរបស់បុគ្គលិក ក្រុមហ៊ុនបានឯកភាពទាំងស្រុង
គួរជម្រាបថា ការចរចាត្រូវបានបញ្ចប់នៅថ្ងៃដដែល វេលាម៉ោង 10 និង ៣០នាទី។






