ស្នងការនគរបាលខេត្តកំពត៖ ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការនគរបាលខេត្តកំពត ខ្ញុំសូមបញ្ជាក់ជូនបន្ថែមនិងបំភ្លឺពាក់ពន្ធ័ការបង្ក្រាបករណីកាប់គ្នារវាងក្មេងពីរក្រុមនៅក្រុងកំពត កាលពីយប់ថ្ងៃទី 02.11.20 វេលាម៉ោង 9:00 ដែលបណ្តាលអោយផ្ទុះអាវុធផ្លាតទៅលើក្រុមដែលបានកាប់គេបណ្តាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទើរពេទ្យ ។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចមិនមានចេត្តនាក្នុងការផ្ទុះអាវុធអោយត្រូវជនរងគ្រោះនោះទេ វាជារឿងចៃដន្យ ការដែលផ្ទុះអាវុធនេះ គោលបំណងដើម្បីបង្អាក់ការរត់គេចខ្លួនរបស់ភាគីដែលបានកាប់ទៅលើជនរងគ្រោះម្ខាងទៀតតែប៉ុណ្ណោះ ។ ដោយឡែកចំពោះថវិការ $ 4,500 ដែលបានជូនទៅក្រុមគ្រួសារនៃសពមិនមែនជាថ្លៃទិញអាយុជីវិតរបស់ជនរងគ្រោះនោះទេ វាជាថវិការដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពសម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកចំពោះសមត្ថកិច្ចដែលបានផ្ទុះអាវុធ កំពុងត្រូវបានអនុវត្តវិន័យរបស់កងកំលាំងនគរបាលជាតិ និងបញ្ជូនទៅតុលាការតាមនិតិវិធី ។ សូមសាធារណៈជនទាំងអស់មេត្តាជ្រាប និងអនុគ្រោះចំពោះកំហុសដែលបានកើតឡើង ។






