ខេត្ដព្រៃវែង៖ ល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនៅស្រុកពារាំងមិនមានអាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រាប សង្ស័យបេីកភ្លេីងខៀវពីអាជ្ញាធរនិងសមត្ថកិច្ច។
ល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនៅឃុំរកា នឹងឃុំព្រៃភ្នៅ កំពុងតែបង្វក់ប្រជាពលរដ្ឋ យ៉ាងខ្លាំងដោយ លេងយ៉ាងរលូនមិនទាន់ឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណាបង្ក្រាប បាននោះឡើយ។
បើយោងតាមប្រភពីពលរដ្ឋបានឱ្យដឹងថាមេឆ្នោតដុះស្លែ៖
ទី ១. ឈ្មោះ ធី ណែត (នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង)។
២.ផៃ ផែន (ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង)។
ដែលកំពុងបានទទួលការភ្នាល់ និងពង្រាយកូនកញ្ច្រែង ដែលរស់នៅស្ថិត ភូមិ ឃុំទាំង០២ក្នុងស្រុកពារាំង បានក្លាយខ្លួនជាស្ដេចក្រាញ់នៅប្រចាំតំបន់នេះ ហើយដោយមជ្ឈដ្ឋានទូទៅលើកឡើងថា
មេឆ្នោតខាងលើ បានបើកទទួលយកការភ្នាល់ឬកូនកញ្ច្រែង ពង្រាយឱ្យដើរកត់សឹងពេញទឹកដីក្នុងស្រុកពារាំង ហើយ មិនទាន់ឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានបង្រាបឡើយ។
ប្រភពពលរដ្ឋមួយចំនួនបានឲ្យដឹងថា ឆ្នោតវៀតណាមខាងលើធ្លាប់សមត្ថកិច្ច ធ្វើកិច្ចសន្យាបញ្ឈប់ ក៏ប៉ុន្តែមិនបានមួយរយះផង មេឆ្នោតដុះស្លែ រូប នេះបានចេញប្រកបមុខរបរដូចដើម ថែមទាំងខ្លាំងជាងមុនទៀត ហើយសមត្ថកិច្ចមូលដ្ឋានមិនហ៊ានទៅក្បែរសោះឡើយ។
មជ្ឈដ្ឋានទូទៅសង្ឃឹមថា សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងមាន ចំណាត់ការ ទីតាំងទទួលការភ្នាល់ស៊ីសងនឹងបៀ ជាច្រើនវង់ ដែលស្ថិតនៅផ្លូវក្រោយ នៅ(ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ)នឹង(ភូមិស្នាយពល ឃុំរកា)ស្រុកពារាំង ខេត្តព្រៃវែងនេះផង។
ហើយគេឃើញថា នៅក្នុងទឹកដីស្រុកពារាំង មានកត់ឆ្នោតកន្ទុយលេខ ដោយកូនកញ្ជែងល្អីជាច្រើន វង់បៀរ ដែលកំពុងតែបង្វួក ប្រជាពលរដ្ឋ អោយចាញ់និងការភ្នាល់ ចាក់ឆ្នោតវៀតណាម អស់ទ្រព្យសម្បត្ដិ មានជម្លោះក្នុងគ្រួសារដោយសារតែប្រព្រឹត្តល្បែងចាញ់លុយអស់។
ហើយពលរដ្ឋបន្តទៀតថា
ឯណាទៅ លក្ខណះសម្បត្តិ០៩យ៉ាងភូមិ ឃុំ មាន
សុវត្តិភាព ដល់ពួកគាត់?
ពាក់ព័ន្ធករណីខាងលើនេះលោក ឡុង ប៊ុនធឿន អធិកាដ្ឋាននគរបាលស្រុកពារាំងមិនអាចសុំការបកស្រាយបានទេ ព្រោះខលមិនចូល។
តែទោះបីជាយ៉ាងណាខាងសារព័ត៌មានយើងខ្ញុំរងចាំកាបកស្រាយរឺបំភ្លឺពីខាងអាជ្ញាធរមានសមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការ៕