ភ្នំពេញ៖ នៅវេលាម៉ោង ៧ៈ៣០ នាទីព្រឹក ថ្ងៃអាទិត្យ ៨រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ អមដំណើរដោយ លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ចុះសួរសុខទុក្ខ សំណេះសំណាល និង ផ្តល់អំណោយ ជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៣៦៣ គ្រួសារ មកពី ១១ភូមិ នៃសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
👉 នាឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុល អ្វីទាំងអស់ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធាន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និង បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ។
👉 អំណោយដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ ១បាវ = ២៥ គីឡូក្រាម , មី ១កេស , ទឹកសុទ្ធ ២កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ត្រី ខ ១យួរ , រួមទាំង ថវិកាចំនួន ៥០,០០០ ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ ៕
👉 បន្ទាប់ពីចុះសួរសុខទុក្ខ សំណេះស់ំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ៣៦៣ គ្រួសារ រួចមក នៅវេលាម៉ោង ១០ៈ០០ នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់អគារទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ។
👉 នាឱកាសនោះដែរ ឯកឧត្តម ស ថេត ក៏បានណែនាំឲ្យកម្មករ និងវិស្វករត្រូវយកចិត្តទុកដាក់លេីសុវត្ថិភាព និងគុណភាពនៃសំណង់ ។ ហើយ ឯកឧត្តម ស ថេត ក៏បានផ្តល់ជាថវិកាលើកទឹកចិត្តដល់បុគ្គលិកសាងសង់ទាំងអស់ផងដែរ ។
👉 ក្នុងការពិនិត្យនេះដែរ ពិនិត្យឃើញថា ទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ សាងសង់រួច ៩០% ហើយ ។






