ខេត្ដស្វាយរៀង៖នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី រសៀល លោកឧត្តមសេនីយ៍ត្រី ម៉ែន កល្យាណ ស្នងការរង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះពង្រឹងក្រុងបាវិត និងលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានដឹកនាំមន្ត្រី នៃអធិការដ្ឋាននគរបាល ក្រុងបាវិត ចុះទៅសួរសុខទុក្ខលោកអនុសេនីយ៍ឯក សៀង សារឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដែលមានជម្ងឺជាទម្ងន់។
បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
នៅក្នុងឱក្នុងនោះដែលោកឧត្តមសេនីយ៍ត្រីស្នងការរងបាននាំយកថវិកាចំនួន២,១៤០, ០០០រៀលលុយដុល្លាចំនួន ១០០ដុល្លា និងលុយវៀតណាមចំនួន ២០០,០០០ដុងដែលបានមកពីការចូលរួមជួយឧបត្ថម្ភរបស់កងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ៕