ភ្នំពេញ ៖ នាវេលាម៉ោង ៩ព្រឹក ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ រួមទាំង លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម លោក ឡេង សុភត្រ្តា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ រួមទាំងលោក មេភូមិ ទួរកា បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាង បោសសំអាតផ្លូវ ឈូសប្រមូលខ្សាច់អមសងខាងផ្លូវ ៣០ម៉ែត្រ មុខសាលារៀនអន្តរជាតិ ISPP ដល់កែងស្តុបបែកជាបួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
👉 ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យក្រុមហ៊ុន រថយន្តដឹកដីទាំងអស់ ដែលកំពង់ចរាចរលើដងផ្លូវនានាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងកង់រថយន្តអោយបានស្អាត ត្រូវគ្របតង់អោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានការហូរទឹកប្រឡាក់ផ្លូវដែលធ្វើអោយ ខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។ ម្យ៉ាងវិញទៀតស្នើសុំកុំអោយដឹកលើសទម្ងន់ អាចកើតជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៍បណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងក៌ដូចក្នុងមូលដ្ឋាន ថែមទៀតផងដែរ ។
👉 ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានធ្វើការណែនាំដល់ក្រុមហ៊ុន ឬម្ចាស់ការដ្ឋាន រថយន្តដឹកដី ដឹកខ្សាច់ទាំងអស់ក្នុងមូលខណ្ឌមានជ័យ ធ្វើកិច្ចសន្យា ចូលរួមសហការជាមួយអាជ្ញាធរ រាល់ការខូចខាតផ្លូវ ឬសម្បត្តិរដ្ឋផ្សេងៗ ទទួលរ៉ាប់រងទាំងអស់ ប្រសិនបើមិនអនុវត្តតាមការ ណែនាំរបស់អាជ្ញាធរទេ ក្រុមហ៊ុននឹងទទួលខុសត្រូវមុខច្បាប់ជាធរមាន ។






