ភ្នំពេញ៖ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះប្រតិបត្តិការបង្រា្កបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់(ស្រី) ។
ក្នុងនោះសមត្ថកិច្ចបានធ្វេីការដកហូតសម្ភារសារធាតុញៀនចំនួន ០៥កញ្ចប់ និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសាកសួរ និងចាត់ការតាមច្បាប់៕






