ខេត្ដកំពង់ចាម៖ការបញ្ជារផ្ទាល់ពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានបញ្ជារកងកម្លាំងសមត្ថកិច្ចសហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចុះបង្ក្រាប ទីតាំង ល្បែងជល់មាន់ អាប៉ោងមួយកន្លែង នៅចំណុចក្រោយវត្តទួលរការស្ថិតនៅភូមិទួលរការឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ត្រូវកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាប ដោយបាន ឃាត់ខ្លួនជនសង្ស័យដែលជាអនកញៀនល្បែងចំនួន០៨នាក់ រួមទាំងវត្ថុតាង។
ក្នុងប្រតិបត្តិការ ចុះបង្ក្រាបនោះដែរ ក្រោមការសម្របសម្រួលដឹកនាំដោយ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ចុះទៅផ្ទាល់ នៅ
នៅវេលាម៉ោង៣នឹង ៤០នាទី ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០ ដោយបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី សែម ឃាង ។
ក្នុងប្រតិបត្តិការ បង្ក្រាបនេះ គឺដោយសារភូមិសាស្ត្រស្មុគស្មាញ់ពេក ធ្វេីឲ្យអ្នកញៀនល្បែងដឹងខ្លួនមុន និងបានរត់គេចអស់មួយចំនួន ប៉ុន្តែកងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមទាំងវត្ថុតាងមាន៖
.ម៉ូតូចំនួន ២៦ គ្រឿង
.ហាន់តោអាប៉ោងចំនួន ០១ សម្រាប់
.មាន់ចំនួន០៥ក្បាល
.ជញ្ជីងថ្លឹងចំនួន០១
.និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្ន ទាំង៨នាក់ដែលបានឃាត់ខ្លួន ត្រូវកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើសួរនាំនិងចាត់ការតាមនិតីវិធីច្បាប់៕ដោយ៖ ថុង សីហា






