ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទីព្រឹក កម្លាំងជំនាញខណ្ឌ ធ្វើការបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ រូន រ៉សេត ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៩០៧ ក្រុមទី៦ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ លី យូសុះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខ៩៦៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ទី៣. ឈ្មោះ ហុង ស្រីកា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
អធិការនគរបាលខណ្ឌឫស្សីកែវ បន្តថា សម្ភារៈដកហូតមាន៖ ក្រាមពណ៌សថ្លា ចំនួន៣៨កញ្ចប់តូច (៦កញ្ចប់តូច ជារបស់ រូន រ៉សេត), ៣២កញ្ចប់តូចជា របស់ ហុង ស្រីកា។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់៕






