ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ រដបាលខណ្ឌមានជ័យ ទទួលឡានលាងសំអាតផ្លូវ ពីក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ចំនួន ១គ្រឿង ។
ពីធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅ រដ្ឋបាលខណ្ឌមានជ័យ ដោយមានការចូលរួមពីសំណាក់
– លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ
– លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ
– លោក លោកស្រី នាយក នាយករង រដ្ឋបាលខណ្ឌមានជ័យ
– លោក លោកស្រី តំណាងក្រហ៊ុន បុរី ប៉េងហួត គ្រុប
នាឱកាសនោះដែរ លោកស្រី តំណាងក្រហ៊ុន បុរី ប៉េង ហួត គ្រុប បានថ្លែងថា នេះជាអំណោយមនុស្សធម៌ជូនចំពោះ រដ្ឋបាលខណ្ឌមានជ័យ ដើម្បីបំរើការងារ លាងសម្អាតផ្លូវក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយកាន់តែមានសោភណភាពបន្ថែមទៀត ។
ជាកិច្ចឆ្លើយតប លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងអំអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលបានផ្តល់ឡានលាងសំអាតផ្លូវ ១គ្រឿង ដល់រដ្ឋបាលខណ្ឌមានជ័យ ។ លោក ពេជ្រ កែវមុនី បានសង្កត់ ធ្ងន់ថា ឡាននេះមានតំលៃ និងកាន់តែមានសារៈសំខាន់ណាស់ សំរាប់រដ្ឋបាលខណ្ឌមានជ័យ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ សំរាប់ការងារលាងសំអាតផ្លូវ នៅក្នុងមូលដ្ឋាន ។
ទន្ទឹមនឹងនេះ លោក ពេជ្រ កែវមុនី បន្តទៀតថា កន្លងមកក្រហ៊ុន បុរី ប៉េង ហួត គ្រុប តែងតែជួយដល់រដ្ឋបាលខណ្ឌមានជ័យ ជាញឹកញាប់ ។ ជាមួយគ្នានេះដែរ លោក ពេជ្រ កែវមុនី សង្ឃឹម និងជឿជាក់ថា ក្រហ៊ុន បុរី ប៉េង ហួត គ្រុប នឹងនៅតែបន្តជួយដល់រដ្ឋបាលខណ្ឌមានជ័យ បន្តទៀត។