ភ្នំពេញ៖ លោកវរសេនីយ៍ឯកហ៊ួ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់មកអង្គភាពសារព័ត៌មាន BPN News ឲ្យដឹងថា នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០ ម៉ោង២០ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯកហ៊ួ ម៉េង វ៉ាង បានប្រាប់បន្ដថា ជនសង្ស័យមាន ឈ្មោះ អាវ អៈ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា០៧កូនថង់តូច) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕






