ភ្នំពេញ៖ថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ ម៉ោង១២ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈទៅលេីស្ដ្រីវ័យចំណាស់ម្នាក់ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០២០ ម៉ោង១៩ និង៣០នាទី។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មកភាពរំលោភសេពសន្ថវះលើជនរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕






