ខេត្ដបន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅ
យប់ថ្ងៃសុក្រ១១រោចខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០
វេលាម៉ោង២០ និង៣០នាទីក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ធានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
បានដាក់បទបញ្ជាអោយលោកអនុសេនីយ៍ទោ ឆាន ផុន បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន០៧នាក់ រថយន្តស៊ីរ៉ែនចំនួន០១គ្រឿងចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរកម្លាំងកងរាជអាវុធហត្ថ បានផ្សព្វផ្សាយ និង អំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩នេះឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត។
ជាពិសេសសូមបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល៕ដោយ៖លោកចាន់ ពុធ