ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តជាប្រចាំតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យសុខាភិបាល ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលក្រុង.ស្រុក និងទីបញ្ជាការវរសេនាតូចការពារព្រំដែនគោក ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ.១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ៖លោកចាន់ពុធ