ភ្នំពេញ៖ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ ម៉ោង១០ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចម៉ូតូ នៅចំណុចមុខបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ០១គ្រឿង ។
ប្រភពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ,២-ឈ្មោះ ឌួង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) បានធ្វើសកម្មកភាពលួចម៉ូតូ ជនរងគ្រោះឈ្មោះ ស៊ុយ សុធីតា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺ ពាក់ស្លាកលេខក្រចេះ1D-6430 ផលិតឆ្នាំ២០១៨ របស់ជនរងគ្រោះ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GY-9181 ផលិតឆ្នាំ២០១១ របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕






