ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ៧កើតខែបុស្សឆ្នាំជូតទោស័កព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះ
លោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យអញ្ជើញចុះពិនិត្យមើលសកម្មភាពចាក់បេតុងផ្លូវ១ខ្សែប្រវែង៤៥០ម៉ែត្រត្រង់ចំណុចស្តុបវិទ្យាល័យហ៊ុនសែនចាក់អង្រែដល់បុរីវីឡាថោនស្ថិតនៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញដោយក្រុមហ៊ុនBBE ។
👉លោកឌីរ័ត្នខេមរុណគួរបញ្ជាក់ថាកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០កន្លងទៅលោកអភិបាលរងបានចុះពិនិត្យការឈូសឆាយផ្លូវម្តងរួចមកហើយគម្រោងជួសជុលផ្លូវ១ខ្សែប្រវែង៤៥០ម៉ែត្រជាចំណងដៃរបស់សាលារាជធានីភ្នំពេញជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ចាក់អង្រែក្រោមតែម្ដង ជាក់ស្ដែងថ្ងៃនេះក្រុមហ៊ុនBBE បានធ្វើការចាក់បេតុងផងដែរ។ទន្ទឹមនឹងនេះដែរលោកឌីរ័ត្នខេមរុណបន្តទៀតថាបងប្អូនប្រជាពលរដ្ឋបានសំដែងនូវអារម្មណ៍រំភើបសប្បាយរីករាយដែលបានទទួលចំណងដៃផ្លូវ១ខ្សែប្រវែង៤៥០ម៉ែត្រពីសាលារាជធានីភ្នំពេញដែលធានានូវបរិមាណគុណភាពនិងសោភ័ណភាពក្នុងមូលដ្ឋានខណ្ឌមានជ័យរបស់យើងដើម្បីបំរើឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ៕






