ភ្នំពេញ៖ថ្ងៃ អង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ដោយមានការឯកភាពពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិអោយអធិការដ្ឋាននរបាលខណ្ឌសែនសុខ បើកកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តក្នុងខែបន្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង ទទួលខុសត្រូវដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការប្រជុំផ្សព្វផ្សាយផែនការអនុវត្តបន្តដល់លោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក អោយយកចិត្តទុកដាក់បង្កាបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលកើតមានឡើងជាយថាហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ម៉ោង បំពេញរាល់សេវាសាធារណះជូនប្រជាពលរដ្ឋ ៕






