ខេត្តបន្ទាយមានជ័យ ៖ នៅយប់ថ្ងៃសុក្រ១១កើត ខែបុស្ស ឆ្នាំជូតទោស័កព ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង ដឹកនាំកម្លាំងចំរុះចុះល្បាតដើម្បីការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់
សារធារណៈនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។
សមត្ថភាពចូលរួមមាន៖ ១- លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចូលរួម ។
២-លោក វរសេនីយ៍ត្រី នួន នីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចូលរួម។
៣- លោក វរសេនីយ៍ឯក សូចាន់ណារីមេបញ្ជាការ វរះសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ ដឹកនាំកម្លាំងចូលរួម
៤- លោក វរៈសេនីយ៍ឯក ហាំ វណ្ណៈមេបញ្ជាការវរៈសេនាតូចនគបាលការពារព្រំដែនគោកលេខ៨៩១ដឹកនាំកម្លាំងចូលរួម ។
៥-លោក វរសេនីយ៍ទោ ឡេងហុងលាងមេបញ្ជាការផ្នែកសឹករងក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចូលរួមនិងចូលរួមដោយលោក។
ក្នុងនោះផងដែរក៏មានវត្តមានលោកស្នងការរងខេត្ត បន្តចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងត្រួតពិនិត្យ រឹតបន្តឹងនៅក្នុងភូមិសាស្ត្រតាមបន្ទាត់ព្រំដែន ដើម្បីធានាបាននូវសុខសុវត្ថិភាព ទប់ស្កាត់បទល្មើសផ្សេងដែលអាចនិងកើតមានជូនបងប្អូនប្រជាពលរដ្ឋនឹងសង្គមជាតិ ជាពិសេសទប់ស្កាត់ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ និងប្រជាពលរដ្ឋឆ្លងដែនហើយវិលត្រឡប់មកកម្ពុជាវិញ ដោយគ្មានការត្រួតពិនិត្យ នឹងធ្វើចត្តាឡីស័កឱ្យបាន១៤ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាល និងដើម្បីការពារនៃការរីករាលដាលនូវជំងឺ covid-19 នៅក្នុងសហគមន៍។
សូមបងប្អូនចូលរួមថែរក្សាការពារសុខភាពឲ្យបានល្អ ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ នេះលេខទំនាក់ទំនងកងអន្តរាគមន៍របស់អធិការក្រុងប៉ោយប៉ែត ☎️(0977780164 ) ដោយ៖ លោកចាន់ពុធ






