ភ្នំពេញ ៖ នៅវេលាម៉ោង ១៤ៈ៣០ នាទីរសៀល ថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារកែលម្អបង្គោលខ្សែបញ្ជូនតាមបណ្តោយផ្លូវ៣៧១ ទីតាំងភូមិសាស្រ្តខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។
👉 សមាសភាពចូលរួមមាន
– លោក សាម មុយខៀង នាយករង រដ្ឋបាលខណ្ឌមានជ័យ
– លោក សយ សុជាតិ មេបញ្ជាការរង មូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ
– លោក សន ណារ៉ាត់ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
-លោក ទិត ផានិត អនុប្រធានការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
– លោក វ៉ែន ចន្ថា ចៅសង្កាត់រងទី២ សង្កាត់បឹងទំពន់ទី២
– លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងមានជ័យទី២
– លោក តំណាងសង្កាត់ស្ទឹងមានជ័យទី៣
– លោក ទ្រី ឈុនហេង អនុប្រធានអង្គភាពបញ្ជូន
– លោក ហុង ហេងទ្រី ប្រធានផ្នែកល្បាតភ្នំពេញ ។
– លោក ង៉ៅ កៅ ប្រជាពលរដ្ឋសង្កាត់បឹងទំពន់ទី២ បង្គោលលេខ ៣៣២
– លោក រិទ្ធ ប្រជាពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី២
– លោក អន ចន្ថា ប្រជាពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី៣
👉 ជាកិច្ចចាប់ផ្តើម លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានឲ្យអាជ្ញាធរអគ្គីសនី បញ្ជាក់ពីបញ្ហាដែលប៉ះពាល់ដីឡូតិ៍ បង្គោល T៤៦ នូវខ្សែបញ្ជូន ១១៥គីឡូវុល ទៅលើ ប្រជាពលរដ្ឋ ៣គ្រួសារដែរត្រូវដោះស្រាយ និង បញ្ជាក់ បង្គោលភ្លើងដែរត្រូវកែសំរួលចំនួន ៣ ទីតាំង ដែរមានលេខ ៣៣២ , ២៩២ , ២៨៨ ក្នុងការជំទាស់របស់ឈ្មោះ ៖
១. លោក ង៉ៅ កៅ ប្រជាពលរដ្ឋសង្កាត់បឹងទំពន់ទី២ ។
២. លោក រិទ្ធ ប្រជាពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី២ ។
៣. លោក អន ចន្ថា ប្រជាពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី៣ ។
👉ក្រោយពីបានធ្វើការបកស្រាយរបស់អាជ្ញាធរអគ្គិសនីរួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើឲ្យក្រុមការងារ អាជ្ញាធរអគ្គីសនី ជួយពន្លឿនការដោះស្រាយផលប៉ះពាល់ជាមួយបង្គោល T៤៦ អោយបានទាន់ផែនការជូនម្ចាស់ដីឡូតិ៍ជាមុនសិន ដើម្បីឈានទៅដល់ការចុះសាងសង់របងរៀបឥដ្ឋដែរនៅសេះសល់តាមបង្គោលនិមួយៗទៀត និងស្នើអោយធ្វើលិខិតជូនដំណឹង មកសាលាខណ្ឌមានជ័យ នូវការដាក់បង្គោលខ្សែបញ្ជូន ១១៥ គីឡូវ៉ុល ចំពោះប្រជាពលរដ្ឋជំទាស់ ទាំង៣ គ្រួសារ អោយបានជាក់លាក់នៅពេលវេលាណាមួយ អោយបានមុន ៣ថ្ងៃ ដើម្បីឲ្យរដ្ឋបាលខណ្ឌមានជ័យ ត្រៀមសហការជាមួយចុះពិនិត្យជាក់ស្តែងដើម្បីអនុវត្តន៍លើផែនការនេះតែម្តងដើម្បីកុំអោយមានការរាំងស្ទះ ។






