ខេត្ដព្រៃវែង៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពារាំងទាំងមូលសូមសុំណូមពរដល់ថ្នាក់លើ ជាពិសេស លោកព្រំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មេត្តាជួយពិនិត្យនឹងដាក់បទបញ្ជាឲ្យមន្ដ្រីក្រោមឱវាទចុះបង្រាបល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនៅស្រុកពារាំងផងទាន ព្រោះថា៖ លោកអធិការស្រុកពារាំងមិនហ៊ានបង្រាប ។ ល្បែងសុីសងកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងជាច្រើនទៀត កំពុងកើតឡើងក្នុងទឹកដីរបស់ខ្លួនរីកដូចផ្សិត ចាប់តាំងលោកអធិការស្រុកពារាំងឡើងកាន់តំណែងនេះមក ហើយមិនដែរឃើញចាប់បានរឺបង្រាបមេល្បែងសុីសងទាំងនោះទេ។
ពលរដ្ឋបានលេីកឡេីងថា ដោយសារឃេីញមានល្បែងសុីសងជាច្រេីនប្រភេទនៅក្នុងស្រុកពារាំងទាំងមូល ជាពិសេសល្បែងឆ្នោតខុសច្បាប់វៀតណាម រីកដូចផ្សិត ហេីយគ្មានឃេីញខាងប៉ូលិសណាមកបង្ក្រាប ឬណែនាំអោយឈប់សោះ អញ្ចឹងមានតែខ្ញុំសំណូមពរទៅខាងបងៗដែរជាអ្នកសារពត៌មានជួយផ្សព្វផ្សាយឬប្រាប់ដល់អាជ្ញាធរអោយជួយណែនាំនឹងបង្ក្រាបផង ។ អ្នកកត់ឆ្នោតទាំងអស់នោះថា គ្មានប៉ូលិសណាហ៊ានបង្ក្រាបទេ ព្រោះគាត់ថា បង់លុយអោយគេអស់ហេីយ មិនដឹងពិតមែនឬអត់ទេ? នេះជាអ្វីដែរខ្ញុំបានលឺ ។ អរគុណបង សូមបងជួយសំរួលផង ដេីម្បីអោយភូមិឃុំមានសុវត្តិភាពល្អ។
ចំណែក ប្រជាពលរដ្ឋនៅ ឃុំកំពង់ពពិលខ្លះបានបង្ហើបប្រាប់ថា៖ នៅឃុំកំពង់ពពិលនេះក៏មានល្បែងសុីសងជាច្រើនដែរជាពិសេសល្បែងកត់កន្ទុយលេខវៀតណាមតែម្តង ពេញផ្សារកំពង់ពពិល គឺកូនកញ្ជែង ល្អី ទាំងនេះកត់ យកឲ្យមេបន្តរ មានឈ្មោះដូចជា៖
០១-ឈ្មោះ លាភ ០២-ឈ្មោះ ថន អ្នកទាំងពីរ នៅភូមិស្នាយពល ឃុំរកា មកទទួល
យកនៅឃុំកំពង់ពពិល ពីកូនកញ្ជែង ល្អីទាំងនោះ បាញ់អោយទៅមេ ធំ ៗ និងសុីសងខ្លួនឯងខ្លះដែរ។
ពលរដ្ឋឆ្ងល់ថា៖ មេឆ្នោតខ្លះដែលបានធ្វើកិច្ចសន្យានឹងមេឆ្នោតផ្សេងទៀតនៅតែកត់បន្តរ តើមកពីមូលហេតុអ្វី?ហើយកិច្ចសន្យាអាជ្ញាធរមានសមត្ថកិច្ច មានសុពលភាពដែទេ? រឺម្ចាស់ឆ្នោតកន្ទុយលេខវៀតណាមទាំងនោះ ធំជាង រឺមានបារមីបំបាំងភ្នែក អាជ្ញាធរមានសមត្ថកិច្ច?
ល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនៅ ស្រុកពារាំង កំពុងតែបង្វួកប្រជាពលរដ្ឋ យ៉ាងខ្លាំងដោយ លេងយ៉ាងរលូនមិនទាន់ឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណាបង្ក្រាប បាននោះឡើយ។
បើយោងតាមប្រភពពីពលរដ្ឋបានឱ្យដឹងថា មេឆ្នោតដុះស្លែ៖
ទី០១-ឈ្មោះ លាភ
ទី០២-ឈ្មោះ ថន
ដែលកំពុងបានទទួលការភ្នាល់ និងពង្រាយកូនកញ្ច្រែង បានក្លាយខ្លួនជាស្ដេចក្រាញ់នៅប្រចាំតំបន់នេះ ហើយដោយមជ្ឈដ្ឋានទូទៅលើកឡើងថា មេឆ្នោតខាងលើ បានបើកទទួលយកការភ្នាល់ឬកូនកញ្ច្រែង ពង្រាយឱ្យដើរកត់សឹងពេញទឹកដីក្នុងស្រុកពារាំង តែម្តង។
ប្រភពពលរដ្ឋបានឲ្យដឹងបន្ដថា ឆ្នោតវៀតណាមខាងលើធ្លាប់សមត្ថកិច្ច ធ្វើកិច្ចសន្យាបញ្ឈប់ ក៏ប៉ុន្តែមិនបានមួយរយះផង មេឆ្នោតដុះស្លែ រូប នេះបានចេញប្រកបមុខរបរដូចដើម ថែមទាំងខ្លាំងជាងមុនទៀត ហើយសមត្ថកិច្ចមូលដ្ឋានមិនហ៊ានទៅក្បែរសោះឡើយ។
មជ្ឈដ្ឋានទូទៅសង្ឃឹមថា សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងមាន ចំណាត់ការ លេីករណីល្បែងសុីសងខាងលេីនេះស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ពាក់ព័ន្ធករណីល្បែងសុីសងឆ្នោតកត់កន្ទុយលេខវៀតណាម ដែលមានកិច្ចសន្យាហើយនៅកត់ដ៏ដែលខាងលើនេះលោក ឡុង ប៊ុនធឿន អធិកាដ្ឋាននគរបាលស្រុកពារាំងបានអោយដឹងនៅថ្ងៃទី០៨ខែមករាឆ្នាំ២០២១នេះថា៖ លោកនឹងមានវិធានការក្តៅចំពោះមេល្បែងសុីសងទាំងនេះបន្ទាប់ពីបានព័ត៌មាននេះ ៕






