ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនបាន ករណីលួចម៉ូតូ កាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចចកន្លែងដាក់ម៉ូតូក្រុមហ៊ុនហុងកុងត្រេនប្រូសឺវីស ផ្លូវសហពន្ធ័រ៉ុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ម្នាក់គេចខ្លួនឈ្មោះ ម៉ៅ មធ្យោបាយថ្មើរជើង ហើយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៣២នាទី។ ពួកគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ដែលទុកនៅចំណុចខាងលើ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ សឿន សុខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមនៅចំណុចខាងលើ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ សាក ច័ន្ទណាវង្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនហុងកុងត្រេនប្រូសឺវីស ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M-7223។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់៕






