ភ្នំពេញ ៖ នៅវេលាព្រឹកម៉ោង ៩ ថ្ងៃ ពុធ ៥រោច ខែផល្គុន ឆ្នាំជូត ព,ស ២៥៦៤ ត្រូវនិងថ្ងៃទី ៣ ខែ មិនា ឆ្នាំ ២០២១ ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋ ចំនួន ១៣១ គ្រួសារ ស្មើ ៣៣១ នាក់ ដែលបាន និង កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ « សហគមន៍ ២០ កុម្ភៈ» ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបានទទួលអំណោយសាច់ជ្រូក ២ គីឡូ និង អង្ករ ១០គីឡូ ដែលជាអំណោយដ៌ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីនេះដែរ ឯកឩត្តម ឃួង ស្រេង បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ១០ គីឡូ និង សាច់ជ្រូក ចំនួន២ គីឡូ ។
ឯកឩត្តម អភិបាលរាជធានីភ្នំពេញ បន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែរកំពង់សំរាកធ្វើចត្តាឡីស័កតាមផ្ទះក៏ដូចតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ ។






