ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានទទួល នំប៉័ង ម៉ាស់ ទឹកសុទ្ធ និងអាកុលលាងដៃ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះចែកជូនកងម្លាំងការពារទីតាំងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ សរុប ១៥ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េតក៍បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេច ៣ការពារ ៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីត ១៩៕






