ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅក្រុម ០៥ ភូមិ ០៥ សង្កាត់ ០៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់១ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
១, ឈ្មោះ គួយ គ្រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។
២, ឈ្មោះ ហេង ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វេីការនៅក្លីបកំសាន្ត។
3-ឈ្មោះ សុខ ស្រីពៅ ភេទ ស្រី អាយុ ២០ឆ្នាំ មុខរបរ នារីម៉ាស្សា។
វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖
-ម្សៅក្រាមសរថ្លាសង្ស័យជាសារញៀនចំនួន១២កញ្ចប់
-ទូរស័ព្ទដៃ ០១រឿង ។
ករណីនេះ នគរបាលកំពុងចាត់ការបន្តតាមនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕