ខេត្តបាត់ដំបង ៖ ពួកអុំៗចូលចិត្តល្បែងស៊ីសងប៉ុន្មាននាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានអញ្ញើញទៅធ្វើកិច្ចសន្យា ចាំមើលតើពួកគាត់រាងចាលអត់ ? កាលពីរសៀល ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០នាទី នៅភូមិស្ពាន ឃុំបន្សាយ ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបាន អនុវត្តតាម យោ បល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុក ថ្មគោល ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀតងបានចំនួន ០៧នាក់ស្រី០៦នាក់និងដកហូតបានសម្ភារៈ
តាងរួមមាន ៖
-បៀតងចំនួន០២ហ៊ូ
-ឈើកាវបៀចំនួន០៩ដើម
-កន្ទេលក្រាលចំនួន០៤
មហាជនទូទៅ គេកំពុង ចូលរួមបង្ការទប់ស្កាត់ករណីឆ្លងរាលដាលជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ នៅមានមូលដ្ឋានខ្លះ ប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នា និងដោយ មានទាំងការប្រព្រឹត្តល្បែងស៊ីសង ទៀតផង ហេី យករណីបែបនេះត្រូវសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ហើយ៕






