ភ្នំពេញ ៖ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះ លោកវរៈសេនីយ៍ឯក ព្រហ្ម វណ្ណឌី ជំនួយការរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានឧបត្ថមអាហារសម្រន់ នំប៉័ងប៊ឺកហ្គឺ (Hamburger)ចំនួន ១៥០នំ និងទឹកបរិសុទ្ធ ចំនួន ៣០កេស ជូនដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីយកទៅចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ និងគោលដៅចត្តាឡីស័ក្តនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។
កាយវិការនេះបញ្ជាក់ពីសមាណចិត្តល្អ ប្រពៃថ្លៃថ្លា ក្នុងការជួយការពារ និងបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ (COVID-19) សូមប្រសិទ្ធពរជ័យ បវរសួរស្តី និងសូមប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕