ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ទ្វាផ្ទះលួចទ្រព្យសម្បត្តិនៅម៉ោង០៥និង៣០នាទី ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ នៅចំណុចផ្ទះជួលផ្លូវបេតុងក្រុមទី៦ភូមិ៣សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ ខេមរិនភេទប្រុសអាយុ២៩ឆ្នាំមុខរបរកម្មក ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ហាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួលផ្លវបេតុងក្រុុមទី៦ភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថានៅថ្ងៃកេីតហេតុជនសង្ស័យដើរមកផ្ទះជនរងគ្រោះគោលបំណងលួចទ្រព្យសម្បត្តិពេលមកដល់ពុំមានមនុស្ស ដោយឃើញសភាពស្ងប់ស្ងាតទើបជនសង្ស័យបានយកដែកសសៃលួសកែឆ្នៃមកឆ្កឹះសោទ្វារផ្ទះ
ចូលទៅលួចសំភារះរួចបានគេចខ្លួនមកផ្ទះជួល។លុះដល់ម៉ោង៨ព្រឹកឡើងថ្ងៃ២៨ខែឧសភាឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ នៅផ្ទះជួលក្រុម៦ភូមិ៣សង្កាត់ច្រាំងចំរេះ១និងនាំយកមកប៉ុស្តិ៍ច្រាំងចំរេះ១សាកសួរ។
សម្ភារ:ដកហូតមានរួមមាន
១.លោហះធាតុពណ៍លឿងទុំចំនួន១ខ្សែក
២.លោហះធាតុពណ៍លឿងទុំចំនួន១ខ្សែដៃ
៣.បណ្តោងដាំត្បូងចំនួន១
៤.ទូរសព្ទ១គ្រឿងម៉ាកHiyaពណ៍ខ្មៅគ្មានសុីម
៥.ដែកលួសសសៃកែឆ្នៃចំនួន១
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕






