ខេត្តកំពង់ធំ៖បនល្បែងស៊ីសងដុះស្លែ បៀរអាប៉ោង បានចាប់ផ្តើមបើក ជាហូរហែ ក្នុងខេត្តកំពង់ធំ តែបនល្បែងស៊ីសងទាំងនេះ ពុំត្រូវបានសមត្ថកិច្ចបង្រ្កាបនោះឡើយ បែរជាទុកឨកាសឲ្យ ក្រុមអ្នកញៀនល្បែង បង្កើតការជួបជុំគ្នា ផ្សងសំណាង ដែលជាការអនុវត្តផ្ទុយពីវិធានការ៣កុំ ៤ការពាររបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងនៅរសៀលថ្ងៃទី ១ខែកក្តដាឆ្នាំ២០២១ ល្បែងស៊ីសងដែលកំពុងតែបង្វក់ស្មារតីក្រុមអ្នកញៀនល្បែង ស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គ្មានញញ្ញើតនិងអាជ្ញាធរក្នុងមូលដ្ឋានឡើយ ។
ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះចែនី ចំណែកឯប្តីឈ្មោះហាក់ និងមានមេធំនៅពីក្រោយខ្នង ឈ្មោះអាន ដែលជាបុរសកំពូលល្បែងក្នុងខេត្តកំពង់ធំ និងមិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយ។
ចែនី និងលោកហាក់ ដែលជាម្ចាស់ទីតាំងបានប្រាប់ឲ្យដឹងថា លោកបានរត់ការដាក់កញ្ចប់ជូន មេធំៗអស់ហើយ ទើបអាចលេងបាន ហើយលោកមិនដែលខ្លាចនោះឡើយដោយសារតែសមត្ថកិច្ចបាន អនុញ្ញាតឲ្យគាត់បើកកន្លែងល្បែងស៊ីសងនេះ។
លោក កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា លោកពិតជាពុំបានទទួលលុយកាក់ពីបនល្បែងនេះនោះទេ ២ ថ្ងៃមុនលោកបានឲ្យកម្លាំងចុះទៅហាមម្តងដែរ តែមិនព្រមឈប់បែរជានាំគ្នាលេងបន្ត លោកបានបន្តថា និងឲ្យកម្លាំងចុះទៅហាមឃាត់ឥលូវនេះ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋកំពុងតែរង់ចាំមើលថាតើសមត្ថកិច្ចខាងណាខ្លះ ហ៊ានទៅបង្រ្លាបបន់ល្បែងស៊ីសង របស់ចែនី ខណៈពេលដែលម្ចាស់បនល្បែងថាបានទទួលកញ្ចប់រួចរាល់ជារៀងរាល់ខែ៕






