ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូបានធ្វើសកម្មភាពឆក់ កាបូប ពីនារីម្នាក់បានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានកាលម៉ោង១និង៤០រសៀលថ្ងៃទី០៨ខែសីហាឆ្នាំ២០២១ នៅចំនុចបណ្តោយផ្លូវលេខ៥ក្រុម៤ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲដឹងថាជនរងគ្រោះឈ្មោះ មាន ដានី អាយុ៣៣ ស្នាក់នៅផ្ទះលេខ៣៦៨ផ្លូវលំភូមិតាង៉ូវសង្កាត់និរោធន៍ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឈ្មោះ ទី១-ឈ្មោះ អ សទ រ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកកដខណ្ឌដូនពេញ(គ្មានសារធាតុញៀន)។ទី២-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិ២២សង្កាត់ស្រះចកខណ្ឌដូនពេញ (គ្មានសារធាតុញៀន)
ទី៣-ឈ្មោះ ម ច ព ស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ខណ្ឌដូនពេញ។ (គ្មានសារធាតុញៀន)។
សំភារះដកហូតរួមមានម៉ូតូ១គ្រឿងម៉ាកស្កូបពីពណ៍សផ្លាកលេខភ្នំពេញ 1ID-6134 សំភារះបាត់បង់មានទូរសព្ទម៉ាកម៉ាកIphone 11 ប្រូពណ៍លឿងលេខសុីម016691683
-ប្រាក់ចំនួន១០០០០០រៀល
-កាបូបប្រាក់ពណ៍ខ្មៅចំនួន១
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅចំនុចកើតហេតុបានសំម្រេចហើយគេចខ្លួនបាត់លុះថ្ងៃទី០៩ខែសីហាឆ្នាំ២០២១ វេលាម៉ោ៧យប់កំលាំងជំនាញខណ្ឌបើកការស្រាវជ្រាវក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចឃាត់បានជនសង្ស័យចំនួន៣នាក់នៅចំណុចក្រោយពេទ្យកាលម៉ែតសង្កាត់ស្រះចកខណ្ឌដូនពេញយកមកសាកសួរនៅអធិការដ្ឋានននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕






