ខេត្ដបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ បានដាក់ការងើយឆ្ងល់ថា ៖ ហេតុអ្វីបានជាហាងកាហ្វេមួយកន្លែង ហ៊ានបើក ល្បែងជល់មាន់តាមអនឡាញយ៉ាងសេរី ខណៈពេល រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ កំពុងតែ មមាញឹកបំពេញតួនាទី គ្មានពេលសម្រាក គ្មានពេលទំនេរ ក្នុងការ ការពារសុខទុក្ខ ប្រជាពលរដ្ឋ មិនដែលគិតពីការលំបាកនិង សុវត្ថិភាពរបស់ខ្លួន ដើម្បីតែចូលរួម ដាក់វិធានការទប់ស្កាត់មិនឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ជាក់ស្ដែងទីតាំងជល់មានតាមអនឡាញនៅហាងការហ្វេមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាននិងកំពុងបើកលេងប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករទៅវិញផ្គើនសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលហាមមិនឱ្យមានការប្រមូលផ្ដុំ ជួបជុំផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគម។
ជុំវិញករណីខាងលើនេះលោកអធិការ ក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានយើងថា លោកបានចុះធ្វើការណែនាំ មួយលើក ទៅ ពី លើករួចមកហើយ ក៏ប៉ុន្តែ គាត់នៅតែបំពាន បើកល្បែងភ្នាល់មាន់តាមអនឡាញ ដដែលៗដោយមិនគោរព ទៅតាម ការណែនាំរបស់ កងកម្លាំងសមត្ថកិច្ចនគរបាល ក្រុង បន្តិចសោះលោកនិងចាត់កម្លាំងចុះទៅមើលទៀត។
ពលរដ្ឋសូមសុំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យ ធ្វើការណែនាំនិងបង្ក្រាប ដល់ម្ចាស់ទីតាំងបើកល្បែងជល់មាន់តាមអនឡាញដែលជ្រកក្រោមផ្លាក លក់កាហ្វេនេះផង ទាន ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពដែលបានដាក់ចេញដោយរដ្ឋាភិបាលផង។
អង្គភាពសារព័ត៌មានយើង ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីស្ថាបន ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕