ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីទាក់យកសត្វឆ្កែ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ម៉ោង០៥ និង៣០នាទី នៅចំណុចតាមផ្លូវមុខហាងសម្រស់ធម្មជាតិ ផ្លូវបេតុង ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន ៖ ទី១-មានឈ្មោះ អឿន លីហុង (ហុង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ (មានសារធាតុញៀន) ។
ទី២-មានឈ្មោះ នេត បញ្ញា (ជ័យ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។
សមត្ថបានបន្តថាជសង្ស័យទាំងពីអ្នកបានធ្វើសកម្មភាព លួចទាក់យកឆ្កែ របស់ប្រជាពលរដ្ឋបានចំនួន២ក្បាល ។ វត្ថុតាងរួមមាន ៖ សត្វឆ្កែ ២ក្បាលងាប់ ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕






